កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាចុងក្រោយលើសេចក្តីព្រាងរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត ឆ្នាំ២០១៩ (ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩)
ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដែលរៀបចំដោយក្រសួងផែនការ ដើម្បីពិភាក្សាចុងក្រោយ លើសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត ឆ្នាំ២០១៩។
លទ្ធផលនៃកិច្ចប្រជុំគឺ អង្គប្រជុំបានចូលរួមផ្តល់មតិ អនុសាសន៍ជាច្រើនដើម្បីកែសម្រួលទៅលើសេចក្តីព្រាង ដើម្បីឱ្យឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពពិតប្រាកដ ដែលយើងសម្រេចបានពីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានឯកភាពលើឯកសារសេចក្តីព្រាងរបាយការណ៍នេះ។
របាយការណ៍នេះនឹងត្រូវបញ្ជូនទៅគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច ដើម្បីអនុម័ត និងប្រើប្រាស់ជាផ្លូវការ រួចបញ្ជូនទៅអង្គការសហប្រជាជាតិ៕