Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការផ្នែកបរិស្ថានថ្នាក់តំបន់ ស្តីពីការបង្កើតផែនការសកម្មភាពគម្រោង (ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩)

ហាណូយ៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បានរៀបចំ​កិច្ចប្រជុំ​ក្រុមជំនាញការ​ផ្នែកបរិស្ថានថ្នាក់តំបន់ស្តីពី ការបង្កើតផែនការសកម្មភាពគម្រោង (PBAP) សម្រាប់អនុវត្តន៍យុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍន៍ជលផលក្នុងអាងទន្លេមេគង្គ (BFMS) ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ មន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងជំនាញការអន្តរជាតិ។ ដោយឡែកមន្ត្រីកម្ពុជា មានចំនួន ០៤រូប ដែលអញ្ជើញមកពីតំណាងក្រសួងពាក់ព័ន្ធរួមមាន អាជ្ញាធរទន្លេសាប រដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

លទ្ធផលនៃកិច្ចប្រជុំ៖

១- បានពិនិត្យលទ្ធផល និងមតិយោបល់ក្នុងតារាងម៉ាទ្រិច (Matrix) លើសេចក្តីព្រាង PBAP

២- បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង PBAP និង

៣- បានពិភាក្សាលើលទ្ធផល និងសកម្មភាពអាទិភាពក្នុងសេចក្តីព្រាង PBAP៕