Developed by Khmer Focus

កិច្ចពិភាក្សាលើប្រធានបទ ស្តី្រ និងទឹក (ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បាន​ចូលរួមជា​វាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាលើប្រធានបទ ស្តី្រ និងទឹក ក្នុងឱកាស ទិវាទឹកពិភពលោកលើកទី ២៧ ដែលរៀបចំដោយអង្គការ Oxfam អូស្រ្តាលីនៅកម្ពុជា សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។ ចូលរួមក្នុងវេទិកានេះ មានមន្រ្តី និសិ្សត តំណាងក្រសួង ស្ថាប័ន វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យនានា ប្រមាណ ១៥០នាក់៕