កិច្ចប្រជុំពិសេសលើកទី១ របស់ក្រុមការងាររួម នៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង (ថ្ងៃទី ០៣-០៥ ខែមិថុនា ឆ្នាំ២០១៩)
ចិន៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយនិងមន្ត្រីតំណាងក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមកិច្ចប្រជុំពិសេសលើកទី១ របស់ក្រុមការងាររួម នៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង សម្រាប់ឆ្នាំ២០១៩ និងសិក្ខាសាលាស្តីពី កម្មវិធីដឹកនាំរួមនៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង ដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការមេគង្គ-ឡាងឆាង។ កិច្ចប្រជុំ និងសិក្ខាសាលានេះមានការចូលរួមពីប្រតិភូតំណាង ៦ប្រទេសរួមមាន កម្ពុជា ឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ចិន។
លទ្ធផលនៃកិច្ចប្រជុំ និងសិក្ខាសាលាគឺ៖
១) បង្ហាញពីគម្រោងដែលប្រទេសទាំង ៦បានលើកសំណើក្នុងវិស័យធនធានទឹក
២) រៀបចំនីតិវិធីសម្រាប់លើកសំណើគម្រោងដឹកនាំរួម នៃកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង ឆ្នាំ២០១៩ និងផែនការគម្រោង រហូតដល់ឆ្នាំ២០២២ និង
៣) ចុះហត្ថាលេខាលើ MOU ស្តីពី ការផ្តល់ព័ត៌មានជលសាស្ត្រ នៃទន្លេឡាងឆាងក្នុងរដូវទឹកជំនន់ នៅក្រោមយន្តការកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គ-ឡាងឆាង៕