Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការផែនការអាងទន្លេថ្នាក់តំបន់ (ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីកម្ពុជាចំនួន ០៩រូប មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួង​ផែនការ ក្រសួងរ៉ែ និងថាមពល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញការផែនការអាងទន្លេថ្នាក់តំបន់ ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមមកពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម និងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំបានដំណើរការដោយបាន៖

⁃ ពិនិត្យ ពិភាក្សា និងឯកភាពលើគំនិត និងសំណើមាតិកាសេចក្តីព្រាងឯកសារ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ ២០២១-២០៣០ និងដំណើរការរៀបចំឯកសារនេះ

⁃ ពិនិត្យ ពិភាក្សា សំណើផែនទីវិថីអនុវត្តន៍ផែនការសកម្មភាពរួម សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់បេង និង

⁃ ពិនិត្យ និងពិភាក្សាលើសំណើរៀបចំម៉ូដែល សម្រាប់វាយតម្លៃសេដ្ឋកិច្ចសង្គម គាំទ្រដល់ក្របខ័ណ្ឌសូចនាករនៃវិស័យអភិវឌ្ឍន៍របស់ MRC៕