Developed by Khmer Focus

កិច្ចប្រជុំការងារថ្នាក់តំបន់ ស្តីពីសេចក្កីព្រាងរបាយការណ៍សិក្សារួមគ្នាលើផលប៉ះពាល់ផ្នែកជលសាស្រ្ត (នៅថ្ងៃទី ១៤ ខែ មិថុនា ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា និងលោក យ៉ង់ ចាន់បូរី មន្រ្តីបច្ចេកទេស នៃនាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង បានចូល​រួមកិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី សេចក្កីព្រាងរបាយការណ៍សិក្សារួមគ្នាលើផលប៉ះពាល់ផ្នែកជលសាស្រ្តស្តីពី គម្រោង​វារីអគ្គីសនី​លើ​ទន្លេឡាងឆាង និងដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យឡើងវិញ និងកែលម្អលើសេក្តីព្រាងរបាយការណ៍នៃការសិក្សាស្រាវជ្រាវ ដែលរៀចំឡើងដោយ លេខាធិការដ្ឋាន MRC ចិន និង IWMI៕