សិក្ខាសាលាស្តីពី ការតភ្ជាប់អាងទន្លេមេគង្គ ឱកាសនៃការរៀបចំផែនការយុទ្ធសាស្ត្រទឹក (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩)
ភ្នំពេញ៖ លោក មាក ឆបណ្ណារិយ អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងលោក ងួន វិចិត្រ អនុប្រធាននាយកដ្ឋានបណ្តាគម្រោង និងកម្មវិធី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការតភ្ជាប់អាងទន្លេមេគង្គ ឱកាសនៃការរៀបចំផែនការយុទ្ធសាស្ត្រទឹក និងថាមពល សម្រាប់ចីរភាពបរិស្ថានប្រទេសកម្ពុជា ដែលបានរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយអង្គការ IUCN និងមជ្ឈមណ្ឌល ស្ទីមសុន (Stimson Centre) ដែលមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអន្តរជាតិ។
អង្គសិក្ខាសាលាបានពិភាក្សាលើឱកាស និងភាពប្រឈម ចំពោះការរៀបចំផែនការយុទ្ធសាស្ត្រគ្រប់គ្រងទឹក និងថាមពល និងបានអនុវត្តន៍ជាក់ស្តែងការរៀបចំផែនការទឹក និងថាមពល ជាលក្ខណៈប្រព័ន្ធ៕