Developed by Khmer Focus

ជួបប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សការងារបន្ត ឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍ ASEM (ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គណៈ​កម្មាធិការជាតិទន្លេ​មេគង្គ​កម្ពុជា និង​ជាប្រធាន​ក្រុម​ការងារ​រៀបចំ​កិច្ចសន្ទនា The 8th ASEM Sustainable Development Dialogue បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាការងារបន្ត ឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍នេះ។លទ្ធផលនៃកិច្ចប្រជុំ៖

១- បានពិនិត្យកែសម្រួល និងធ្វើបច្ចុប្បន្នភាពលើសេចក្តីព្រាងរបៀបវារៈ និងផែនទីការងារដែលត្រូវបន្តអនុវត្តន៍

២- បានស្នើឱ្យសមាជិកក្រុមការងារ បំពេញការងារសំខាន់ៗជាចាំបាច់ក្នុងខែមិថុនា-កក្កដា ដូចជា ការព្រាងលិខិតអញ្ជើញអ្នកចូលរួម រៀបចំសំណើគម្រោងថវិកា រៀបចំតម្លើងខ្លឹមសារផ្សព្វផ្សាយព័ត៌មានលើកិច្ចសន្ទនា ក្នុង cnmc website រៀបចំ Register Form, Administrative information និងបន្តធ្វើទំនាក់ទំនងជាមួយ MRCS, ASEAN Secretariat, Danube/Hungary  ពាក់ព័ន្ធស្វែងរកការចូលរួម និងគាំទ្រថវិកាបន្ថែម សម្រាប់រៀបចំកិច្ចសន្ទនាលើកទី៨ នេះ៕