Developed by Khmer Focus

ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃរបាយការណ៍ជាតិលើកទី៦ សម្រាប់អនុសញ្ញាសហប្រជាជាតិ (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា ក្នុងនាមជាតំណាងឯកឧត្តមប្រធាន គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃរបាយការណ៍ជាតិលើកទី៦ សម្រាប់អនុសញ្ញាសហប្រជាជាតិស្តីពី ជីវចម្រុះ ក្រោមអធិបតីភាពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពីតំណាងបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតនានានៅកម្ពុជា តំណាងអង្គការមិនមែនរដ្ឋាភិបាលនានាដែលពាក់ព័ន្ធ តំណាងគ្រឹះស្ថានសិក្សាស្រាវជ្រាវសាធារណៈពាក់ព័ន្ធ តំណាងបណ្តា UN Extended Organizations ពាក់ព័ន្ធ និងសិស្ស និស្សិតជាច្រើនទៀត៕