Developed by Khmer Focus

កិច្ចប្រជុំលើកទី២ នៃក្រុមការងារអនុវត្តន៍គម្រោងសមាសភាគទី២ (ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជានាយកគម្រោងគ្រប់គ្រងធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់កាលទី៣ បានដឹកនាំកិច្ចប្រជុំ​លើកទី២ ក្រុមការងារ​អនុវត្តន៍​គម្រោងសមាស​ភាគទី២ ដើម្បី៖ (១) ពិនិត្យឡើងវិញ និងផ្តល់ការឯកភាពលើកំណត់ប្រជុំក្រុមការងារអនុវត្តន៍គម្រោងសមាសភាគទី២ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ និង

(២) ជម្រាបជូន និងពិភាក្សាពីលទ្ធផលអនុវត្តន៍ការងារ និងបញ្ហាប្រឈមក្នុងខែកន្លងមក និងពិនិត្យពិភាក្សាលើការលើកផែនការសកម្មភាពដែលនឹងត្រូវអនុវត្តបន្ត៕