Developed by Khmer Focus

ទិវាមច្ឆជាតិលើកទី១៧ ០១ កក្កដា ២០១៩ (ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩)

ឧត្តរមានជ័យ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមការប្រារព្ធទិវាមច្ឆជាតិ​លើក​ទី​១៧ ០១ កក្កដា ២០១៩ នៅអាងទឹកបឹងស្នោ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្ត​ឧត្តរមានជ័យ ក្រោមអធិបតីឯកឧត្ដមវេជ្ជបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាដំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕