Developed by Khmer Focus

កិច្ចប្រជុំលើកទី១ ក្រុមការងាររៀបចំរបាយការណ៍ការប្រចាំឆ្នាំ (ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង និងជាប្រធានក្រុមការងាររៀបចំរបាយការណ៍ប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំប្រជុំក្រុមការងារលើក​ទី១ ដើម្បី (១) ពិភាក្សាពីការរៀបចំរបាយការណ៍ប្រចាំឆ្នាំ​​ឱ្យស្របតាមគោលបំណង និងទិសដៅជាយុទ្ធសាស្ត្ររបស់ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ (CNMC SP 2016-2020 ) ដែលក្នុងឆ្នាំនីមួយៗ សម្រេចបាននូវសមិទ្ធផលអ្វីខ្លះ ពីការងារក្នុងក្របខណ្ឌ MRC និងការងារជាមួយដៃគូពាក់ព័ន្ធដទៃទៀតជាមួយ CNMC ​និង (2) ពិនិត្យ និងស្នើតាមនាយកដ្ឋានជំនាញ​នីមួយៗ រៀបចំតាមទម្រង់តែមួយ ក្នុងការប្រមូលចងក្រងធាតុចូល (សកម្មភាពការងារដែលបានអនុវត្ត) កំណត់តាមសូចនាករសមិទ្ធផលផែនការការងារប្រចាំឆ្នាំនីមួយៗ។

ជាលទ្ធផល កិច្ចប្រជុំក្រុមការងារ បានយល់ជារួមលើដំណើរការ និងរបៀបសរសេររបាយការណ៍ និងបានឯកភាពគ្នា យករបាយការណ៍ឆ្នាំ២០១៨ ជាគោល៕