កិច្ចប្រជុំក្រុមអ្នកជំនាញលើកទី២ ស្ដីពីទិន្នន័យ (ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩)
បាងកក៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំអ្នកជំនាញកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមអ្នកជំនាញលើកទី២ របស់គណៈកម្មការទន្លេមេគង្គ ស្ដីពី ទិន្នន័យ Modelling and forecasting (EGDMF) ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ប្រៀបធៀបគ្នាពីសារប្រយោជន៍រវាង QSWAT និង ArcSWAT application model សម្រាប់ LMB SWAT Combination
២. ពិភាក្សាលើ MRC Knowledge Base សម្រាប់ថ្ងៃមុខ
៣. វឌ្ឍនភាព និងផែនការការងារដែលបានស្នើឡើង និង
៤. សំណើបច្ចេកទេសសង្ខេបស្ដីពី ការកែលម្អទឹកជំនន់ និងគ្រោះរាំងស្ងួត និងការអនុវត្តយុទ្ធសាស្ត្ររាំងស្ងួត សម្រាប់ JAIF 2៕