Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការរៀបចំលំហូរសម្រាប់សន្តិសុខទឹក ស្បៀង និងថាមពល (ថ្ងៃទី ១០-១១ ខែកក្កដា ឆ្នាំ២០១៩)

សៀមរាប៖ លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​សហការ​ជាមួយ​សកលវិទ្យាល័យ​រដ្ឋ​អារីសូណា (ASU) រៀបចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​រៀបចំលំហូរ​សម្រាប់​សន្តិសុខទឹក ស្បៀង និង​ថាមពល ក្នុង​អាងទន្លេមេគង្គ​ក្រោម ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​សមាជិក MRC មន្ត្រីលេខាធិការដ្ឋាន MRC និងសាស្ត្រាចារ្យនៃសកលវិទ្យាល័យ ASU។ សិក្ខាសាលានេះបានពិនិត្យ និងពិភាក្សាលើគម្រោងជីវភាពប្រកបដោយនិរន្តរភាព នៃអាងទន្លេមេគង្គ របស់សកលវិទ្យាល័យ ASU ដោយគម្រោងនេះស្នើសុំកិច្ចសហការពីបណ្តាប្រទេសជាសមាជិក ជាពិសេសទៅលើផ្នែកទិន្នន័យ និងគោលនយោបាយក្នុងការគ្រប់គ្រងរបស់ប្រទេសក្នុងតំបន់អាងទន្លេមេគង្គ៕