Developed by Khmer Focus

វគ្គបណ្ដុះបណ្តាលបច្ចេកទេសថ្នាក់ជាតិស្តីពី ការប្រើប្រាស់ម៉ូដែល URBS (ថ្ងៃទី ២៥-២៦ ខែកញ្ញា ឆ្នាំ២០១៩)

កំពង់ចាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណ:កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​វគ្គបណ្ដុះបណ្តាលបច្ចេកទេស​ថ្នាក់​ជាតិ​ស្តីពី ការ​ប្រើប្រាស់ ម៉ូដែល URBS របស់​គណ:កម្មការទន្លេមេគង្គ សម្រាប់​ការព្យាករណ៍ទឹកជំនន់ទន្លេមេគង្គ ដោយមានមន្ត្រីចូលរួមមកពីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បី (១). ណែនាំមន្ត្រី ឱ្យមានការយល់ដឹងជាមូលដ្ឋានគ្រឹះសំខាន់ៗ នៃជលសាស្ត្រ និងជលធារ សម្រាប់ការប្រើប្រាស់ ម៉ូដែល URBS (២). ធ្វើលំហាត់អនុវត្តជាក់ស្ដែង វិធីទាញយក បញ្ចូល និងប្រើប្រាស់ទិន្នន័យ សម្រាប់ធ្វើផែនទីរបាយកម្ពស់ទឹកភ្លៀង និងសម្រាប់ព្យាករណ៍ ទឹកជំនន់ទន្លេមេគង្គ៕