Deprecated: iconv_set_encoding(): Use of iconv.internal_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 28

Deprecated: iconv_set_encoding(): Use of iconv.input_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 29

Deprecated: iconv_set_encoding(): Use of iconv.output_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 30

Warning: Cannot modify header information - headers already sent by (output started at /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php:28) in /home/cnmcgov/public_html/cnmc/plugins/system/languagefilter/languagefilter.php on line 97
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងគ្រោងប្លង់ ទស្សនទានការងារប្រព័ន្ធទិន្នន័យ ព័ត៌មាន (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩)
Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងគ្រោងប្លង់ ទស្សនទានការងារប្រព័ន្ធទិន្នន័យ ព័ត៌មាន (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យលើសេចក្តីព្រាងគ្រោងប្លង់ ទស្សនទានការងារប្រព័ន្ធទិន្នន័យ ព័ត៌មាន ម៉ូដែល និងព្យាករណ៍ទឹកជំនន់ របស់គណៈកម្មកាទន្លេមេគង្គ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១). ណែនាំអំពីសារៈសំខាន់នៃមូលដ្ឋានទិន្នន័យ និងតម្រូវការនៃការធ្វើបច្ចុប្បន្នភាព និងការប្រើប្រាស់ឧបករណ៍បច្ចេកទេស សម្រាប់ការងារពិនិត្យ តាមដានទឹកជំនន់ និងភាពរាំងស្ងួត ព្យាករណ៍ទឹកជំនន់ និងដំណើរការផ្តល់ព័ត៌មានឱ្យបានត្រឹមត្រូវ និងទាន់ពេល ទៅដល់គោលដៅពាក់ព័ន្ធ និង

(២). ពិនិត្យ និងផ្តល់យោបល់លើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងឯកសារទស្សនទានស្តីពី ការងារប្រព័ន្ធទិន្នន័យ ព័ត៌មាន ម៉ូដែល និងព្យាករណ៍ មុននឹងបញ្ចប់គ្រោងប្លង់ទស្សនទាននៅចុងឆ្នាំ២០១៩៕