Deprecated: iconv_set_encoding(): Use of iconv.internal_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 28

Deprecated: iconv_set_encoding(): Use of iconv.input_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 29

Deprecated: iconv_set_encoding(): Use of iconv.output_encoding is deprecated in /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php on line 30

Warning: Cannot modify header information - headers already sent by (output started at /home/cnmcgov/public_html/cnmc/libraries/joomla/string/string.php:28) in /home/cnmcgov/public_html/cnmc/plugins/system/languagefilter/languagefilter.php on line 97
កិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចប្រជុំការងារបេសកកម្មធនាគារពិភពលោក (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩)
Developed by Khmer Focus

កិច្ចប្រជុំបូកសរុបលទ្ធផល នៃកិច្ចប្រជុំការងារបេសកកម្មធនាគារពិភពលោក (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជានាយក​គម្រោង គ្រប់គ្រងធនធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់កាលទី៣ បាន​ដឹកនាំ​កិច្ច​ប្រជុំ​បូកសរុប​លទ្ធផល នៃ​កិច្ចប្រជុំការងារ​បេសក​កម្ម​ធនាគារ​ពិភពលោក ដែលដឹកនាំដោយលោក ចាន់ វីរៈ ជាប្រធាន​ក្រុមការងារ ចុះមកវាយតម្លៃគម្រោង ពាក់កណ្តាលអាណត្តិ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣ ដែលបានប្រព្រឹត្តទៅកំឡុងថ្ងៃទី ០២-១២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក បានដឹកនាំសម្របសម្រួលដោយ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានគ្រប់គ្រងសមាសភាគទី២ និងដោយមានសមាសភាពចូលរួមពីមន្ត្រីក្រុមការងារគម្រោង ដែលជាមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ជំនាញការជាតិ ជំនាញការរបស់ក្រុមហ៊ុនទីប្រឹក្សា DHI និង eWater និងក្រុមការងារ របស់ធនាគារពិភពលោក។

ការវាយតម្លៃគម្រោងសមាសភាគទី២ ពាក់កណ្តាលអណត្តិនេះ ប្រព្រឹត្តទៅ និងសម្រេចបានលទ្ធផលដូចខាងក្រោម៖

• បានពិនិត្យ ពិភាក្សា និងវាយតម្លៃពីភាពរីកចម្រើន និងការរំពឹងទុក បញ្ហាប្រឈមនានា ការឆ្លុះបញ្ចាំងពីការបង្កើតគម្រោងដំបូង និងផែនការជំហានបន្ទាប់

• បានពិនិត្យ ពិភាក្សាលើការកែតម្រូវរបស់គម្រោងនានា តាមការចាំបាច់ និងការបែងចែកថវិកាឡើងវិញតាមអនុសមាសភាគ និងប្រភេទខ្ទង់ចំណាយ

• បានយល់កាន់តែច្បាស់ និងធ្វើឱ្យប្រសើរឡើងវិញ នូវប្រសិទ្ធិភាព ប្រសិទ្ធិផល និងការទំនាក់ទំនង ក្នុងគម្រោង រវាងបណ្តាភាគីពាក់ព័ន្ធផ្ទាល់ទាំង

• បានផ្តល់អនុសាសន៍ និងការឯកភាពគ្នាជាផ្លូវការ ក្នុងនោះរួមមាន ផ្នែកលទ្ធកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ការគាំពារបរិស្ថាន សមិទ្ធិផលសំខាន់ៗ និងបញ្ហាប្រឈមនានារបស់គម្រោង៕