កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី សមិទ្ធិផល១ឆ្នាំ របស់រាជរដ្ឋាភិបាល (ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩)
ភ្នំពេញ៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ (១) ការកំណត់សូចនាករសំខាន់ៗ ដែលត្រូវបញ្ចូលក្នុងសេចក្តីព្រាងរបាយការណ៍ស្តីពី សមិទ្ធិផល១ឆ្នាំ របស់រាជរដ្ឋាភិបាល និង (២) ការត្រួតពិនិត្យលទ្ធផល នៃការអនុវត្តការងារកសាងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួង ស្ថាប័ន រយៈពេល១ឆ្នាំ និងទិសដៅផែនការសកម្មភាពឆ្នាំ២០២០ និង២០២១។
លទ្ធផលនៃកិច្ចប្រជុំ៖
១. អង្គប្រជុំបានពិភាក្សា ចូលរួមផ្តល់មតិ និងអនុសាសន៍ជាច្រើនក្នុងការរៀបចំរបាយការណ៍ និងបាន ដោះស្រាយបញ្ហាអ្វីដែលមិនជឿនលឿន និងជាន់គ្នា ដោយស្នើឱ្យទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំជាទម្រង់ របាយការណ៍គំរូរមួយ ដើម្បីឱ្យក្រសួង ស្ថាប័នរៀបចំតាមទម្រង់នោះ
២. ស្នើឱ្យក្រសួង ស្ថាប័នរៀបចំផែនការសកម្មភាពឆ្នាំ២០២០ ដោយដាក់នូវសកម្មភាពអ្វីដែលជាអទិភាព និងរៀបចំរបាយការណ៍ជាពីររបៀប ទី (១) របាយការណ៍អត្ថាធិប្បាយ ដោយប្រៀបធៀបទៅរយៈពេល កន្លងមក និងទី (២) ត្រូវចងក្រងជាតារាង ដោយមានដាក់សូចនាករក្នុងតារាង
៣. ស្នើឱ្យក្រសួង ស្ថាប័នរៀបចំបទដ្ឋានគតិយុត្ត ឱ្យបានឆាប់ រួចផ្ញើមកទីស្តីការគណៈរដ្ឋមន្ត្រី៕