Developed by Khmer Focus

វគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃធនធានទឹក (ថ្ងៃទី ១៩-២២ ខែឧសភា ឆ្នាំ២០២០)

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃ​ធនធានទឹក ដែលរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ៖ (១). យល់ដឹងលើមូលដ្ឋានគ្រឹះនៃធនធានទឹក (២). ពង្រីកការយល់ដឹងលើវិធីសាស្ត្រប្រមូលព័ត៌មាន និងទិន្នន័យធនធានទឹក (៣). ពង្រឹងសមត្ថភាព និងបទពិសោធន៍ក្នុងការអនុវត្តតួនាទី និងភារកិច្ចជាអ្នកសម្របសម្រួលការងារគ្រប់គ្រង ការការពារ ការអភិរក្ស និងការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធដ៍ទៃទៀត ក្នុងអាងទន្លេមេគង្គប្រកបដោយចីរភាព៕