កិច្ចប្រជុំចង្អៀត គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិក គណៈកម្មាធិការរួម តំណាងកម្ពុជា និងក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំចង្អៀត គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ MRC តាមរយ:ប្រព័ន្ធ Cisco Webex Meetings ដោយបានពិនិត្យ ពិភាក្សាលើរបៀបវារ:សំខាន់ៗចំនួនបួន៖ (១) របាយការណ៍វឌ្ឍនភាពហិរញ្ញវត្ថុត្រីមាសទី១ (មករា-មេសា) ឆ្នាំ២០២០ របស់ MRC (២) ការស្នើសុំអនុម័តឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងទន្លេ (BDS) ២០២១-២០៣០ និងផែនការយុទ្ធសាស្ត្រ (SP) ២០២១-២០២៥ របស់គណៈកម្មការទន្លេមេគង្គ (៣) ការកំណត់ផែនទីការងារ ដើម្បីបញ្ចប់ដំណើរការពិគ្រោះយោបល់ជាមុន លើទំនប់វារីអគ្គិសនី លួងប្រាបាង និងការចាប់ផ្តើមដំណើរការពិគ្រោះយោបល់ជាមុន លើទំនប់វារីអគ្គិសនី សាណាខាម របស់ឡាវ និង (៤) របាយការណ៍វឌ្ឍនភាពលើការអនុវត្តផែនការការងាររបស់ MRC ឆ្នាំ២០២០។
កិច្ចប្រជុំតាមប្រព័ន្ធ Cisco Webex Meetings នេះ ដឹកនាំដោយ Dr. Somkiat Prajamwong សមាជិកគណ:កម្មាធិការរួម MRC តំណាងថៃ និងជាប្រធានគណ:កម្មាធិការរួម MRC ប្រចាំឆ្នាំ២០២០ និងមានការចូលរួមពីសមាជិក គណៈកម្មាធិការរួម ពីប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម និងក្រុមការងារ លេខាធិការដ្ឋាន MRC៕