វគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការត្រួតពិនិត្យគុណភាពទឹក (ថ្ងៃទី ១៦-១៧ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០)
ភ្នំពេញ៖ លេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ បានរៀបចំវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការត្រួតពិនិត្យគុណភាពទឹក តាមប្រព័ន្ធ (Video Conference) ដោយមានការចូលរួមពីមន្ត្រីមកពីក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងការចូលរួមពីប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃសិក្ខាសាលា៖
១. ពង្រីកការយល់ដឹងលើការវិភាគក្នុងមន្ទីរពិសោធន៍ លើការយកសំណាកទឹក និងការប្រើប្រាស់ឧបករណ៍នៅទីវាល និង
២. ការវិភាគទិន្នន័យតាមរបៀបសាមញ្ញ និងប្រើប្រាស់ទម្រង់របាយការណ៍ដែលបានកំណត់ដោយ (JEM) ៕