Developed by Khmer Focus

កិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការថវិកាតាមកម្មវិធី អនុកម្មវិធី និងចង្កោម​សកម្មភាពឆ្នាំ២០២១ (ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០)

ភ្នំពេញ៖ លោក អ៊ូ សុផាណា ប្រធាននាយកដ្ឋាន​រដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍​ធន​ធាន​មនុស្ស និងមន្ត្រីនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុ បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា លើការ​រៀបចំផែនការថវិកាតាមកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាព​ឆ្នាំ២០២១ របស់​អង្គភាពចំណុះ​ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្រោមអធិបតីភាព​ឯកឧត្តម ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ ក្រសួងធន​ធានទឹក និងឧតុនិយម៕