Developed by Khmer Focus

កិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ លទ្ធកម្ម និងការងារបច្ចេកទេស (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​ជាប្រធានគ្រប់គ្រងសមាសភាគទី២ នៃ​គម្រោង​គ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដំណាក់កាលទី៣ សមាសភាគទី២ បានដឹកនាំ​កិច្ច​ប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងផ្នែករដ្ឋបាល ហិរញ្ញវត្ថុ លទ្ធកម្ម និងការងារ​បច្ចេកទេសគម្រោង ជាមួយ DHI និង e-Water ប្រចាំឆមាសទី១ ឆ្នាំ២០២០ និងពិនិត្យពិភាក្សាបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារបន្ត របស់គម្រោងសមាសភាគទី២ ដោយមានការចូលរួមពីមន្ត្រីអនុវត្តគម្រោង ជំនាញការជាតិ និងទីប្រឹក្សាគម្រោង DHI និង e-Water៕