Developed by Khmer Focus

ទទួលជួបប្រជុំជាមួយក្រុម អេកូយុវទូត (ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ទទួលជួបប្រជុំជាមួយក្រុម អេកូយុវទូត ដើម្បី​មកស្វែងយល់អំពីការងារ របស់គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា និងគណៈកម្មការទន្លេមេគង្គ និងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក។ ផ្អែកតាមសំណើរបស់ក្រុមអេកូយុវទូត ក្នុងជំនួបប្រជុំនេះ ឯកឧត្តម វ៉ាត់ បុត្តកុសល បានធ្វើបទបង្ហាញជូន (១) អំពីគណៈកម្មការទន្លេមេគង្គ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (២) អំពីការគ្រប់គ្រងធនធានទឹកអាងទន្លេមេគង្គ ក្នុងបរិបទតំបន់ និងឆ្លងដែន ផ្អែកតាមគោលការណ៍គ្រប់គ្រងធនធានទឹកចម្រុះ និង (៣) អំពីបញ្ហា និងភាពប្រឈមទាក់ទងកំទេចកំណរដីល្បាប់ក្នុងទន្លេមេគង្គ។ ក្រុមអេកូយុវទូត បានសិក្សា ស្វែងយល់ និងចាប់អារម្មណ៍បានល្អអំពី តួនាទីសំខាន់របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងគណៈកម្មការទន្លេមេគង្គអន្តរជាតិ ព្រមទាំងបានចូលរួមមតិយោបល់ជុំវិញការងារបរិស្ថាន ការអភិវឌ្ឍវារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ និងផលវិបាកនៃការបាត់បង់កំទេចកំណរដីល្បាប់ក្នុងទន្លេមេគង្គ៕