Developed by Khmer Focus

វគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពី ការប្រើប្រាស់ ម៉ូដែល QSWAT (ថ្ងៃទី ៥-៦ ខែសីហា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​វគ្គបណ្តុះបណ្តាល​បច្ចេកទេសស្តីពី ការ​ប្រើ​ប្រាស់ ម៉ូដែល QSWAT ដោយមានការចូលរួមពីមន្ត្រី​ជំនាញតំណាងមកពីនាយកដ្ឋានជលសាស្រ្ត និង​ការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល តំណាងលេខាធិការដ្ឋាន MRC និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងវគ្គបណ្តុះបណ្តាលគឺ ពង្រឹងសមត្ថភាពមន្រ្តី និងស្ថាប័នពាក់ព័ន្ធផ្នែក ម៉ូដែល សម្រាប់ធ្វើការគាំទ្រសម្រេចចិត្តតាមគម្រោង នៃក្រសួងស្ថាប័ននានា ដែលពាក់ព័ន្ធនឹង ម៉ូដែល។

ជាលទ្ធផល សិក្ខាកាមទាំងអស់បានជ្រួតជ្រាប ពីដំណើរការ QSWAT  និងការផ្ទៀងផ្ទាត់ QSWAT ដោយប្រើ SWAT CUP ជាជំនួយសម្រាប់គណនាក្នុង ម៉ូដែល ដើម្បីធានានូវសុក្រឹតភាព នៃលទ្ធផល ម៉ូដែល៕