Developed by Khmer Focus

កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារក្នុងខែកក្កដា (ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារក្នុងខែ​កក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីទីប្រឹក្សា អគ្គលេខាធិការ​រង ប្រធាន និងអនុប្រធាន​នាយកដ្ឋាន ក្រោមឱវាទអគ្គលេខាធិការដ្ឋាន។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីជម្រាបជូន ពិនិត្យពិភាក្សាលើ៖ ១) វឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន (២) បច្ចុប្បន្នភាពស្ថានភាពជលសាស្ត្រ ក្នុងអាងទន្លេមេគង្គឆ្នាំ២០២០ (៣) ការរៀបចំសេចក្តីសង្ខេបស្តីពី សមិទ្ធផលសំខាន់ៗដែលកម្ពុជាសម្រេចបានរយ:ពេល២៥ឆ្នាំ (១៩៩៥-២០២០) ក្នុងក្របខណ្ឌ MRC (៤) វឌ្ឍនភាពនៃការកសាងផែនការយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០២៥ របស់គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង (៥) ទិសដៅការងារបន្ត៕