Developed by Khmer Focus

កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០២០ លើកទី១១ សម្រាប់ក្រុមការងារថ្នាក់ជាតិ និងមន្រី្តបង្គោលយេនឌ័រ (ថ្ងៃទី ២៦-២៧ ខែសីហា ឆ្នាំ២០២០)

កំពង់ធំ៖ លោកស្រី សូ សុខា ទីប្រឹក្សា គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងកញ្ញា សេង កូឡា មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួម​កិច្ចប្រជុំ និងទស្សនកិច្ចសិក្សាប្រចាំឆ្នាំ២០២០ លើកទី១១ សម្រាប់ក្រុមការងារថ្នាក់ជាតិ និងមន្រី្តបង្គោលយេនឌ័រ រាជធានី-ខេត្ត ក្រោមអធិបតីភាពលោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ និងប្រធានក្រុមការងារបច្ចេកទេសយេនឌ័រប្រចាំក្រសួងធនធានទឹក និងឧតុនិយម។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ បាន៖

(១). បង្ហាញជូនពីបរិយាប័នដែលឆ្លើយតបនឹង SDG អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និង CEDAW CSDG & COB 57 ចំណុច និង GMSP WRS ឆ្នាំ២០១៩-២០២៣

(២). ពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈម ទិសដៅការងារសម្រាប់ឆ្នាំ២០២១ និងការអនុវត្តសកម្មភាពការងារពាក់ព័ន្ធនឹងយេនឌ័រក្នុងវិស័យធនធានទឹក នៅតាមអង្គភាពជំនាញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត និងបន្តយកចិត្តដាក់ក្នុងការបង្កើនចំនួនមន្រ្តីរាជការជាស្ត្រី និងការតែងតាំងមុខតំណែងឱ្យមានតំណាង នៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភ គាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា ដោយតម្លើងឋានន្តរស័ក និងថ្នាក់ ក្នុងប្រភេទក្របខ័ណ្ឌរបស់ខ្លួន ព្រមទាំងការផ្តល់ឱកាសឱ្យមានសម្លេងស្ត្រីចូលរួមយោបល់ និង

(៣) ចុះទស្សនកិច្ចសិក្សាស្វែងយល់ពីទិដ្ឋភាពខុសៗគ្នា នៃការរៀបចំសហគមន៍ប្រើប្រាស់ទឹក និងការពិភាក្សា ពីតួនាទី និងបញ្ហាយេនឌ័រពាក់ព័ន្ធនឹងបទពិសោធន៍ ពីការបញ្រ្ជាបយេនឌ័ក្នុងកិច្ចអភិវឌ្ឍន៍តាមវិស័យនៅតាមអង្គភាពជំនាញ និងបញ្ហាប្រឈមនៃការងារយេនឌ័រ ក្នុងសហគមន៍ប្រើប្រាស់ទឹក នៅតំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំ៕