Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិស្តីពី ការគ្រប់គ្រងគ្រោះទឹកជំនន់ និងរាំងស្ងួត រវាងប្រទេសកម្ពុជា និងថៃ (ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០)

កំពង់ធំ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិស្តីពី ការគ្រប់​គ្រងគ្រោះទឹកជំនន់ និងរាំងស្ងួត រវាងប្រទេស​កម្ពុជា និង​ថៃ ដោយមានការចូលរួមពីមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្រ្តីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។ កិច្ចប្រជុំរៀបចំធ្វើឡើងគឺដើម្បី (១). បង្ហាញពីរបាយការណ៍បឋម នៃការអនុវត្តគម្រោង (២). ការធ្វើបច្ចុប្បន្នភាពលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី១ និង (៣). ការប្រមូលមតិយោបល់ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំថ្នាក់ជាតិលើកទី១ ជាមួយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ នាពេលដ៏ខ្លីខាងមុខ។

កិច្ចប្រជុំពិភាក្សាបានផ្តោតសំខាន់ពាក់ព័ន្ធនឹងការចែករំលែកទិន្នន័យឱ្យបានទាន់ពេលវេលា និងការពង្រឹងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ដែលជាធាតុចូល សម្រាប់កិច្ចប្រជុំជាមួយ MRC៕