កិច្ចប្រជុំលើកទី៦ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ (ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ របស់កម្ពុជា ដែលមានមន្ត្រីតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៦ របស់ក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ តាមរយៈ Video Conference ជាមួយក្រុមជំនាញផ្នែកទិន្នន័យ ម៉ូដែល និងព្យាករណ៍ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ ជំនាញការអន្តរជាតិ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យលើសេចក្ដីព្រាងគ្រោងប្លង់ទស្សនទាន សម្រាប់ប្រព័ន្ធពិនិត្យតាមដានការប្រើប្រាស់ទឹក ក្នុងអាងទន្លេមេគង្គភាគខាងក្រោម និងការងារបន្ត៕