Developed by Khmer Focus

សិក្ខាសាលាបច្ចេកទេសថ្នាក់ជាតិស្តីពី លទ្ធផលនៃគម្រោងសិក្សាសាកល្បង ស្ទឹងសែន ដោយប្រើប្រាស់ ម៉ូដែល QSWAT (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០)

កំពង់ចាម៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំសិក្ខាសាលាបច្ចេកទេសថ្នាក់ជាតិស្តីពី លទ្ធផលនៃគម្រោងសិក្សាសាកល្បង ស្ទឹងសែន ដោយប្រើប្រាស់ ម៉ូដែល QSWAT ដោយមានការចូលរួមពីមន្ត្រីជំនាញមកពីអន្តរក្រសួង ស្ថាប័ន ជំនាញការពីលេខាធិការដ្ឋាន MRC មន្ទីរជំនាញខេត្ត និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ជាលទ្ធផល អង្គសិក្ខាសាលា (១) បានបង្ហាញអំពីវិធីសាស្ត្រអនុវត្តន៍ការងារ វឌ្ឍនភាពការងារសិក្សាសាកល្បង ស្ទឹងសែន ឆ្នាំ២០២០ តម្រូវការទិន្នន័យបន្ថែម សម្រាប់បញ្ចូលទៅក្នុង ម៉ូដែល និងបញ្ហាប្រឈម (២) បានណែនាំដល់សិក្ខាកាមអំពីលក្ខណបច្ចេកទេស ដើម្បីពង្រឹងជំនាញប្រើប្រាស់ ម៉ូដែល ក្នុងនោះ មានការគណនាផ្ទៀងផ្ទាត់លទ្ធផល និងការរៀបចំសេណារីយ៉ូប្រើប្រាស់ដី និងបម្រែបម្រួលអាកាសធាតុ និង (៣) អនុសាសន៍សម្រាប់អនុវត្តន៍ផែនការបន្ត សម្រាប់បញ្ចប់ការងារសិក្សាសាកល្បងនៅចុងឆ្នាំ២០២០៕