Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកសាងផែនការសកម្មភាពវិមជ្ឈការ ដោយ​ផ្អែកលើមុខងារស្នូល នៃការគ្រប់គ្រងអាងទន្លេ (ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិស្តីពី ការកសាងផែនការសកម្មភាពវិមជ្ឈការ ដោយផ្អែកលើមុខងារស្នូល នៃការគ្រប់គ្រងអាងទន្លេ របស់គណៈកម្មការទន្លេមេគង្គ តាមប្រព័ន្ធវីដេអូ ជាមួយក្រុមការងារថ្នាក់តំបន់ នៃលេខាធិការដ្ឋាន MRC និងដោយមានមន្ត្រីនាយដ្ឋានជំនាញពាក់ព័ន្ធការងារមេគង្គ មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរទន្លេសាប ទីប្រឹក្សា និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សា៖ ១/ បច្ចុប្បន្នភាពស្ថានភាពរួម និងទិសដៅអនុវត្តន៍ការងារវិមជ្ឈការមុខងារស្នូល នៃការគ្រប់គ្រងអាងទន្លេ MRC  ២/ ផែនការសកម្មភាពវិមជ្ឈការ MRC ឆ្នាំ២០២១-២០២២ ពាក់ព័ន្ធចំនួន ០៧រួមមាន៖ ការត្រួតពិនិត្យតាមដាន ប៉ារ៉ាម៉ែតជលសាស្ត្រ និងឧតុយម (HYCOS) មានកំពស់ទឹក ទឹកភ្លៀង ការត្រួតពិនិត្យតាមដានធារទឹក/លំហូរទឹក និងកករដី ការត្រួតពិនិត្យតាមដានគុណភាពទឹក ការត្រួតពិនិត្យតាមដានសុខភាពទន្លេ ជលផល និងការត្រួតពិនិត្យតាមដានផលប៉ះពាល់សង្គម និងការវាយតម្លៃភាពងាយរងគ្រោះ៕