ជួបពិភាក្សាការងារលើកទី២ ជាមួយក្រុមការងារ និងទីប្រឹក្សាអន្តរជាតិ របស់ធនាគាពិភពលោក (ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម អគ្គលេខាធិការ ទីប្រឹក្សា និងមន្រ្តីពាក់ព័ន្ធ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានជួបពិភាក្សាការងារលើកទី២ ជាមួយក្រុមការងារ និងទីប្រឹក្សាអន្តរជាតិ របស់ធនាគាពិភពលោក ដើម្បីពិភាក្សាគម្រោង Mekong Vision 3.0 តាមប្រព័ន្ធវីដេអូ។
នៅក្នុងជំនួបនេះ ទីប្រឹក្សាអន្តរជាតិ របស់ធនាគារពិភពលោក បានលើកសំណួរ សម្រាប់កិច្ចពិភាក្សា ដែលឯកឧត្តម អនុប្រធានអចន្ត្រៃយ៍ បានឆ្លើយបំភ្លឺជូន ក្នុងនោះពាក់ពន្ធនឹងភាពប្រឈមនានា កាលានុវត្តភាពកិច្ចសហប្រតិបត្តិការជាមួយក្របខណ្ឌមេគង្គ-ឡានឆាង ប្រសិទ្ធភាពការងារ និងភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ ទស្សនវិស័យរបស់កម្ពុជាយល់ថា យន្តការសហប្រតិបត្តិការក្នុងក្របខណ្ឌមេគង្គ-ឡានឆាង លើវិស័យធនធានទឹក និងធនធានពាក់ព័ន្ធនឹងទឹក ច្បាស់លាស់ ត្រឹមត្រូវ និងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព ភាពរីកចម្រើនសេដ្ឋកិច្ច អភិបាលកិច្ចធនធានទឹកក្នុងតំបន់ និងកិច្ចការទឹកឆ្លងដែនជាដើម និងបានលើកពីការពង្រឹងយន្តការផ្សេងៗទាក់ទងមេគង្គ ត្រូវមានកិច្ចសហការគ្នា និងការសម្របសម្រួលកាន់តែប្រសើរ និងជាពិសេសជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងអាងទន្លេមេគង្គ។
ជំនួបពិភាក្សាលើកទី១ ជាមួយក្រុមការងារ របស់ធនាគាពិភពលោក ស្តីពីគម្រោង Mekong Vision 3.0 តាមប្រព័ន្ធវីដេអូ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០៕