Developed by Khmer Focus

កិច្ចប្រជុំថ្នាក់ជាតិស្តីពី ការចែករំលែកចំណេះដឹងអំពី គោលការណ៍ណែនាំបច្ចេកទេស នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រែយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំថ្នាក់ជាតិស្តីពី ការចែករំលែកចំណេះដឹងអំពី គោលការណ៍ណែនាំបច្ចេកទេស នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និងវិធីសាស្ត្រស្តីពី ការសិក្សាសាកល្បង សម្រាប់ការស្តារផ្លូវទឹក និងការកែលម្អរផ្លូវទឹកនៅទន្លេបាសាក់ ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

ជាលទ្ធផលកិច្ចប្រជុំបាន៖

១. ស្វែងយល់បន្ថែមអំពីគោលការណ៍ណែនាំការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ដោយបានពិភាក្សាលើដំណើរការរៀបចំ និងការអនុវត្ត និង

២. យល់អំពីសាវតា និងវឌ្ឍនភាពនៃការសិក្សាសាកល្បង សម្រាប់ការស្តារផ្លូវទឹក និងការកែលម្អរផ្លូវទឹកនៅទន្លេបាសាក់ ដោយបានពិនិត្យលើវិធីសាស្ត្រ និងកម្មវិធីសម្រាប់ការសិក្សាសាកល្បងនេះ៕