Developed by Khmer Focus

ជួបជាមួយ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំមន្រ្តី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា រួមមាន លោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ លោកស្រីបណ្ឌិត ម៉ក់ សូលាង ទីប្រឹក្សា NIP ជំនាញការជាតិ ជំនាញការអន្តរជាតិ មន្រ្តីមកពី ICEM អង្គការ FAO និងមន្រ្តីមកពីលេខាធិការដ្ឋាន MRC ជួបជាមួយ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាមន្រ្តីបង្គោល GEF ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ តាមប្រព័ន្ធវីដេអូ។

អង្គប្រជុំបានបង្ហាញជូនពីគម្រោងឆ្លងដែនរួម រវាងកម្ពុជា និងថៃ ជូនឯកឧត្តម ទិន ពន្លក ដើម្បីជ្រាប។

អង្គការ FAO បានរៀបរាប់ពីដំណើរការ និងពេលវេលាសមស្របណាមួយ ដើម្បីរៀបចំ Project Identification Form (PIF)។

ឯកឧត្តម ទិន ពន្លក បានស្វាគមន៍ ចំពោះគម្រោងស្នើសុំថវិកាតាមរយៈ Global Environmental Facility (GEF) និងបានផ្តល់អនុសាសន៍ឱ្យគិតគូរដល់ចីរភាពហិរញ្ញវត្ថុ (Sustainable Financing)។

ឯកសារ PIF នឹងត្រូវដាក់ជូនទៅក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងធ្វើលិខិត ស្នើសុំអនុម័ត៕