Developed by Khmer Focus

ជួបពិភាក្សាការងារជាមួយលេខាធិការទី១ នៃស្ថានទូត អូស្ត្រាលី (ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម​ទីប្រឹក្សា និង​មន្ត្រីនៃនាយកដ្ឋាន​ពាក់ព័ន្ធ ទទួលជួបពិភាក្សាការងារជាមួយលោក David Bloch លេខាធិការទី១ នៃស្ថានទូតអូស្ត្រាលី ប្រចាំ​នៅកម្ពុជា តាមរយៈ Videoconference។

គោលបំណងនៃជំនួបគឺ ដើម្បីពិភាក្សា និង​ស្វែងយល់អំពី ការអភិវឌ្ឍ​ក្នុង​តំបន់មួយ​ចំនួននាពេលថ្មីៗនេះ ទាក់ទងនឹង​ការទូតទឹក ក៏ដូចជា កិច្ចសហប្រតិបត្តិការអូស្ត្រាលីក្នុងក្របខណ្ឌគណៈកម្មការទន្លេមេគង្គ។

ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើគំនិតផ្តួចផ្តើម និងយន្តការដែលមានស្រាប់ ក្នុង ក្របខណ្ឌសហប្រតិបត្តិការការងារមេគង្គ និងជាមួយប្រទេសដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍ ដែលក្នុងនោះ បានផ្តោតលើយុទ្ធសាស្ត្រ និងវេទិកាចែករំលែកផ្លាស់ប្តូរទិន្នន័យព័ត៌មាន ពីផែនការអភិវឌ្ឍន៍ក្នុងតំបន់មេគង្គ។ ជាមួយគ្នានេះ តំណាងស្ថានទូតអូស្ត្រាលី ក៏បានទទួលយកសំណើរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លើការគាំទ្រសម្រាប់ការបណ្តុះបណ្តាលសមត្ថភាពជំនាញមន្ត្រីវ័យក្មេង នៅអូស្ត្រាលី និងដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរមេរៀនបទពិសោធន៍ផងដែរ៕