Developed by Khmer Focus

កិច្ចប្រជុំពិភាក្សាការងារកសាងផែនការចង្អុលថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១-២០២៥ (ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិភាក្សាការងារ កសាងផែនការចង្អុល​ថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២១-២០២៥ ដោយមាន​ការចូលរួមពីឯកឧត្តមអគ្គលេខាធិការរង ឯក​ឧត្តម​ទីប្រឹក្សា លោកប្រធាន និងអនុប្រធាននាយកដា្ឋនជំនាញ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទីប្រឹក្សាជាតិ NIP ជំនាញការជាតិមកពីដៃគូទឹកកម្ពុជា ជំនាញការផ្នែកជលសាស្រ្ត និងគ្រប់គ្រងទឹកជំនន់ និងអនុប្រធានដៃគូទឹកកម្ពុជា។

កិច្ចប្រជុំបានស្វែងយល់ និងពិភាក្សាទៅលើឯកសារទស្សនទានគម្រោងស្តីពី ការគ្រប់គ្រងទឹកជំនន់រយ:ពេលមធ្យម និងរយ:ពេលវែងដ៏មានសារសំខាន់ សម្រាប់ការគ្រប់គ្រងទឹកជំនន់នៅតំបន់ទំនាបលិចទឹកកម្ពុជា ការដាក់ពាក្យសុំថវិកាគម្រោង ទៅមូលនិធិអាកាសធាតុបៃតង និងការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នសំខាន់ៗដែលពាក់ព័ន្ធនឹងគម្រោងជាតិដែលបានកំណត់រក ដើម្បីសុំការគាំទ្រពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដល់គម្រោងជាតិនេះ និងការចូលរួមរបស់ស្ថាប័នពាក់ព័ន្ធទាំងនោះ តាំងពីការរៀបចំគម្រោង រហូតដល់ការអនុវត្ត៕