Developed by Khmer Focus

ក្រុម​ការ​​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ស្ទឹង​ត្រែង និង​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ទន្លេ​មេគង្គ នៅ​តំបន់​ព្រំ​ប្រទល់​កម្ពុជា-​ឡាវ (ថ្ងៃទី ០២-០៤ ខែឩសភា ឆ្នាំ២០១៦)

ស្ទឹងត្រែង៖ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត​ស្ទឹង​ត្រែង និង​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ទន្លេ​មេគង្គ នៅ​តំបន់​ព្រំប្រទល់​កម្ពុជា-ឡាវ ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោលបំណងគឺ៖ (១). ចូល​រួម​ជា​គណៈ​អធិបតី​ក្នុង​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​លទ្ធ​ផល​សកម្ម​ភាព​ការ​ងារ ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​ខេត្ត ក្រុង/​ស្រុក និង​ឃុំ/​សង្កាត់ នៃ​ខេត្ត​ស្ទឹង​ត្រែង​ប្រចាំ​ត្រីមាស​ទី១ និង​ទិស​ដៅ​ការ​ងារ ឆ្នាំ​២០១៦ និង (២). ចុះ​ពិនិត្យ និង​ប្រមូល​ព័ត៌​មាន​ស្តី​ពី ស្ថាន​ភាព​ទន្លេ​មេគង្គ ដល់​ទី​តាំង​ជាក់​ស្តែង​នៅ​ភូមិ​អន្លង់​ឈើ​ទាល អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ស្រុក​ថាឡា​បរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង៕