Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​លើ​សេចក្តី​ព្រាង​ផែន​ការ​ការ​ងារ​សម្រាប់​ឆ្នាំ២០១៧ របស់ MRC (ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦)

ភ្នំពេញ៖ នៅ​លេខាធិការដ្ឋាន​គណៈកម្មការទន្លេមេគង្គ ប្រចាំរាជធានីភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់ លើ​សេចក្តី​ព្រាង​ផែន​ការ​ការ​ងារ សម្រាប់​ឆ្នាំ២០១៧ របស់ MRC ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រីពាក់ព័ន្ធ តំណាង​ពី​ប្រទេស​ជា​សមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម តំណាង​អង្គការ​អន្តរ​ជាតិ ដៃ​គូ​អភិវឌ្ឍន៍ ព្រម​ទាំង​មន្ត្រី​លេខា​ធិការ​ដ្ឋាន MRC សរុប​ចំនួន ៣០រូប​ចូល​រួម។ មន្ត្រីចូលរួមពីកម្ពុជា ដឹកនាំដោយឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង CNMC និងមន្ត្រីអម ០៣រូបទៀត។

កិច្ចប្រជុំនេះដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាង MRC AWP ២០១៧ version 1.1 ដែលបានកែសម្រួលផ្អែកលើលទ្ធផលប្រជុំថ្នាក់ជាតិប្រទេសទាំងបួន និងដៃគូអភិវឌ្ឍន៍ ដែលបានធ្វើឡើងក្នុងសេចក្តីព្រាងខាងលើនេះ version1.0។

លទ្ធផលនៃកិច្ចប្រជុំថ្នាក់តំបន់លើសេចក្តីព្រាងនាពេលនេះ នឹងរៀបចំជា version 2.0 សម្រាប់កិច្ចប្រជុំគណៈកម្មាធិការថវិកា នាថ្ងៃទី១៧-១៨ ខែវិច្ឆិកា ដើម្បីពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍លើផ្នែកហិរញ្ញវត្ថុ (ថវិកាចំណាយសម្រាប់សកម្មភាព) ហើយដាក់ឆ្លងអនុម័តនៅក្នុងកិច្ចប្រជុំត្រៀម JC ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៣ នាចុងខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ៕