Developed by Khmer Focus

កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើ​សេចក្តី​ព្រាង​នៃ​ក្រម​ប្រតិបត្តិ និង​យន្តការ​នៃ​ការ​បង្ការ​ការ​កេងបន្លំ និង​ប្រឆាំង​អំពើ​ពុក​រលួយ (ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និង​មន្ត្រី​នាយកដ្ឋាន​បុគ្គលិក និងអភិវឌ្ឍន៍​ធន​ធាន​មនុស្ស បាន​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់​លើ​សេចក្តី​ព្រាង​នៃ​ក្រម​ប្រតិបត្តិ​​ និង​យន្តការ​នៃ​ការ​បង្ការ​ការ​កេង​បន្លុំ និង​ប្រឆាំង​អំពើ​ពុក​រលួយ សម្រាប់​អនុវត្ត​របស់​លេខាធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ទីក្រុង​វៀងច័ន្ទ ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃកិច្ចប្រជុំគឺ ១. ពិភាក្សា និងសុំការយល់ព្រមលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីយន្តការអនុវត្តនៃការប្រឆាំងនឹងអំពើពុករលួយ របស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និង ២. ពិភាក្សា និងសុំការយល់ព្រមលើក្រមប្រតិបត្តិ​ សម្រាប់អនុវត្តរបស់លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ៕