Developed by Khmer Focus

វគ្គ​បណ្តុះ​បណ្តាល​ស្តីពី ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ១៩៩៥ (ថ្ងៃទី ២៩-៣០ ខែឧសភា ឆ្នាំ២០១៧)

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​មេគង្គ​ឆ្នាំ១៩៩៥ ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​មន្ត្រី​ចូល​រួម​មក​ពី​ក្រសួង​ធនធានទឹក និងឧតុនិយម អាជ្ញាធរ​ទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ (១) ផ្សព្វផ្សាយកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ (២) ពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាព ក្នុងការអនុវត្តកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥៕