Developed by Khmer Focus

អគ្គ​លេខាធិការ​ដ្ឋាន គណ:​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ទទួល​ជួប​មន្ត្រី​វិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េ (ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧)

ភ្នំពេញ៖ នៅ​អគ្គ​លេខាធិការ​ដ្ឋាន គណ:​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខាធិការ​រង ​និង​មន្ត្រី ០២រូប​ទៀត បាន​ទទួល​ជួប​មន្ត្រី​ក្រុម​ការ​ងារ​ ០២​រូប មក​ពី​វិទ្យាស្ថាន​អភិវឌ្ឍន៍​កូរ៉េ។

គោល​បំណង​នៃ​ជំនួប​ពិភាក្សា​នេះ​គឺ ជម្រាប​ជូន និង​សំដែង​ការ​អរគុណ​ចំពោះ CNMC ដែល​បាន​ឯកភាព​​លើ MoU រវាង MRC ជា​មួយ​ក្រសួង​យុទ្ធសាស្ត្រ និង​ហិរញ្ញវត្ថុ នៃ​សាធារណ:រដ្ឋ​កូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ​ដែល MoU នេះ នឹងចុះហត្ថលេខារួមគ្នារវាងនាយកប្រតិបត្តិ MRCS និងភាគីកូរ៉េ នាពេលខាងមុខ បន្ទាប់ពីទទួលបានការឯកភាពយល់ព្រមពីគ្រប់ប្រទេសជាសមាជិក MRC៕