Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី១ នៃ​ក្រុម​ការងារ​ថ្នាក់​តំបន់ សម្រាប់​កិច្ច​ប្រជុំ​កំពូល (ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម​ តែ ណាវុធ អគ្គ​លេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹកនាំ​ក្រុម​ការងារកម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី១ នៃ​ក្រុម​ការងារ​ថ្នាក់​តំបន់ សម្រាប់​កិច្ច​ប្រជុំ​កំពូល គណៈ​កម្មការ​ទន្លេ​មេគង្គ លើកទី៣ នៅ​កម្ពុជា នា​ខែ​មេសា ឆ្នាំ២០១៨ និង​ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​ក្រុម​ការ​ងារ​ពី​ប្រទេស​ជា​សមាជិក MRC និង​មន្រ្តីពីលេខាធិការដ្ឋាន MRC។

គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងឯកសារទស្សនទានស្តីពី កិច្ចប្រជុំកំពូល MRC លើកទី៣ ដែលបានកែសម្រួល និងខ្លឹមសារគោលបឋមនៃសេចក្តីព្រាងសេចក្តីថ្លែងការណ៍សៀមរាបសម្រាប់កិច្ចប្រជុំកំពូល៕