Developed by Khmer Focus

បេសក​កម្ម​របស់​ក្រុម​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ ទៅ​កាន់​ទីកន្លែង​អនុវត្តន៍​គម្រោង (ថ្ងៃទី ១៨-២១ ខែតុលា ឆ្នាំ២០១៧)

ស្ទឹងត្រែង៖ មន្ត្រី​ក្រុមការងារ​គម្រោង​មកពី​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចូលរួមបេសកកម្ម​របស់​ក្រុម​ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ ទៅ​កាន់ទីកន្លែង​អនុវត្តន៍​គម្រោង​គ្រប់​គ្រង និង​អភិរក្ស​ដីសើម ក្នុង​អាងទន្លេមេគង្គភាគខាងក្រោម នៅរ៉ាំសា ខេត្តស្ទឹងត្រែង និងព្រែកទាល់ ខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីទីតាំង និងបញ្ហាដែលមានក្នុងតំបន់អនុវត្តន៍គម្រោង និងបានជួបជាមួយអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ៕