កិច្ចប្រជុំក្រុមការងារគណៈកម្មាធិការរួម ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារ (ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងនាមជាប្រធានគណៈកម្មាធិការរួម របស់ MRC សម្រាប់ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការរួម ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារឆ្នាំទី២ របស់នាយកប្រតិបត្តិ លេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីមន្ត្រីតំណាងគណ:កម្មាធិការរួម នៃប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋាន MRC៕