សិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពី សេចក្តីព្រាងគោលការណ៍បឋម សម្រាប់ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម (ថ្ងៃទី ០៤-០៥ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់លើកទី១ ស្តីពី សេចក្តីព្រាងគោលការណ៍បឋម សម្រាប់ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម ដោយប្រើវិធីសាស្រ្ត និងឧបករណ៍ WEFASAM និង WBIA ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC មន្ត្រីលេខាធិការដ្ឋាន MRC និងជំនាញការអន្តរជាតិ។
គោលបំណងនៃសិក្ខាសាលានេះគឺ៖
- បង្ហាញ និងពិភាក្សាទៅលើស្ថានភាពបច្ចុប្បន្ន និងការគំរាមកំហែងក្នុងតំបន់ដីសើម ១០កន្លែង ដែលបានជ្រើសរើស
- ពិភាក្សាលើទម្រង់នៃការប្រមូលទិន្នន័យ និងសាកល្បងបញ្ចូលទិន្នន័យបឋម សម្រាប់ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម ដោយប្រើវិធីសាស្រ្ត និងឧបករណ៍ WEFASAM និង WBIA
- បង្ហាញ និងពិភាក្សាលើគោលការណ៍បឋម នៃការអភិវឌ្ឍផែនការទំនាក់ទំនង និងការឆ្លើយតបបន្ទាន់សម្រាប់ការអនុវត្តបញ្ជីសារពើភ័ណ្ឌដីសើម៕