សិក្ខាសាលាថ្នាក់តំបន់ស្តីពី កម្មវិធីគោលនយោបាយចែករំលែកចំណេះដឹង ជាមួយ MRC (ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨)
វៀងច័ន្ទ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី កម្មវិធីគោលនយោបាយចែករំលែកចំណេះដឹង ជាមួយ MRC ដែលរៀបចំដោយ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ(KDI) ដោយមានការចូលរួមពីប្រទេសជាសមាជិក MRC ក្រុមការងារ នៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ និងមន្ត្រីលេខាធិការដ្ឋាន MRC។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីពិនិត្យ និងពិភាក្សាលើ៖
១)- សុវត្ថិភាពទឹក និងការគ្រប់គ្រងអាងទន្លេចម្រុះ
២)- ភាពប្រឈម និងឱកាសក្នុងការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តភាព
៣)- ការវាយតម្លៃផលប៉ះពាល់បរិស្ថាន លើការអភិវឌ្ឍវារីអគ្គិសនី និង
៤)- ទិសដៅអនាគតនៃការអភិវឌ្ឍវារីអគ្គិសនី ប្រកបដោយនិរន្តភាព៕