Developed by Khmer Focus

សិក្ខាសាលាបច្ចេកទេសថ្នាក់តំបន់ស្ដីពី ការបញ្ចប់របាយការណ៍ទឹកជំនន់មេគង្គ (ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨)

សៀមរាប៖ ឯកឧត្តម ឡុង សារ៉ាវុធ អគ្គលេខាធិការរង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​សិក្ខា​សាលា​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្ដីពី ការ​បញ្ចប់​របាយការណ៍​ទឹក​ជំនន់​មេគង្គ ឆ្នាំ២០១៥ និង ២០១៦ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​ប្រទេស​ជា​សមាជិក និង​មន្រ្តី​គណៈ​កម្មការ​ទន្លេ​មេគង្គ។

គោល​បណង​នៃ​សិក្ខា​សាលា​គឺ​ដើម្បី (១). ឱ្យ​មាន​ការ​យល់ដឹង​លើ​របាយការណ៍ទឹកជំនន់ថ្នាក់ជាតិ និងរបាយការណ៍ទឹកជំនន់មេគង្គឆ្នាំ២០១៥ និង ២០១៦ (២). ប្រមូលមតិយោបល់ពីប្រទេសជាសមាជិកដើម្បីបញ្ចប់របាយការណ៍ និងឯកភាពលើវិសាលភាព នៃរបាយការណ៍ទឹកជំនន់មេគង្គឆ្នាំ២០១៧៕