Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់លើការសម្របសម្រួលផ្នែកគាំទ្របច្ចេកទេស (ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨)

វៀងច័ន្ទ៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ លើការសម្របសម្រួលផ្នែកគាំទ្របច្ចេកទេស ដោយ​មាន​ការ​ចូល​រួម​ពី មន្ត្រី​តំណាង​ប្រទេស​ជា​សមា​ជិក និង​មន្ត្រី​លេខាធិការ​ដ្ឋាន MRC។

គោល​បំណង​នៃ​កិច្ច​ប្រជុំ​គឺ៖ (១). ផ្តល់​ការ​យល់​ដឹង​លើ​មុខងារ និង​សកម្មភាព​សម្រាប់​ការងារ​ឆ្នាំ២០១៨ ដូច​មាន​នៅ​ក្នុង​ផែនការ​ការងារ​ឆ្នាំ២០១៨ (២). ពិភាក្សា​លើ​វិធាន​ការ​អនុវត្តន៍ ដើម្បី​សម្រេច​លទ្ធផល​រំពឹងទុក ដោយផ្អែកលើមេរៀនក្នុងឆ្នាំ២០១៧ និង (៣). ស្វែងយល់ពីការទទួលខុសត្រូវ និងមុខងារសម្រាប់បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការសម្របសម្រួលអនុវត្តន៍ការងារ៕