Developed by Khmer Focus

សិក្ខា​សាលាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្តីពី គម្រោងកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹកឆ្លងដែន (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​សិក្ខាសាលា​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ស្តីពី គម្រោង​កិច្ច​សហប្រតិបត្តិការ គ្រប់គ្រង​ធនធាន​ទឹក​ឆ្លងដែន ក្នុង​អនុអាង​សេសាន-ស្រែពក និង​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ រវាង​កម្ពុជា និង​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ​ពាក់ព័ន្ឋ និង​បណ្តា​មន្ទីរ​ពាក់ព័ន្ធ នៃ​ខេត្ត​ជាប់ព្រំដែនវៀតណាមរួមមាន ខេត្តតាកែវ កណ្តាល ព្រៃវែង ស្វាយរៀង មណ្ឌលគីរី រតនគិរី និងខេត្តស្ទឹងត្រែង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បី ធ្វើការពិភាក្សាប្រមូលមតិយោបល់ពីអ្នកចូលរួមទាំងអស់ លើការរៀបចំយន្តការសហប្រតិបត្តិការឆ្លងដែន ជាមួយភាគីវៀតណាម ក្នុងការចែករំលែកទិន្នន័យ និងព័ត៌មាន និងការដោះស្រាយនូវបញ្ហាមួយចំនួនទៀត៕