Developed by Khmer Focus

ទស្សនកិច្ចសិក្សាអំពី ការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹករបស់កូរ៉េ (ថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៨)

កូរ៉េ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង និង​លោក គឹម សីហា អនុប្រធាន​នាយកដ្ឋាន​ផែនការ និង​សហប្រតិបត្តិការអន្តរជាតិ នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេង្គ​កម្ពុជា បាន​ចូលរួម​ជា​មួយ​មន្ត្រី​តំណាង​ប្រទេស​ជា​សមាជិក​មេគង្គ មន្ត្រី​លេខាធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ ទៅ​ទស្សន​កិច្ច​សិក្សា​អំពី ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​ធនធាន​ទឹក​របស់​កូរ៉េ នៅទីក្រុងសេអូល តាមការអញ្ជើញរបស់វិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI)។

គោលបំណងគឺដើម្បីស្វែងយល់អំពី៖

១)- សន្តិសុខទឹក និងការគ្រប់គ្រងអាងទន្លេចម្រុះ

២)- ភាពប្រឈម និងឱកាសក្នុងការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តភាព

៣)- ការវាយតម្លៃផលប៉ះពាល់បរិស្ថានលើការអភិវឌ្ឍវារីអគ្គិសនី និង

៤)- ទិសដៅអនាគតនៃការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តភាព៕